BETNWIN Sport News

ការទទួលខុសត្រូវហ្គេម

យើង​មាន​មោទនភាព​ក្នុង​ការ​ផ្តល់​នូវ​ការ​កម្សាន្ត​តាម​អ៊ីនធើណិត​ដ៏​ល្អ​បំផុត​ដល់​អ្នក​លេង​របស់​យើង។ នៅ taptap យើងប្តេជ្ញាចិត្តចំពោះស្តង់ដា និងការអនុវត្តន៍ខ្ពស់បំផុត ដើម្បីផ្តល់ជូននូវបទពិសោធន៍ដល់អ្នកប្រើប្រាស់ប្រកបដោយសុវត្ថិភាព ដើម្បីរក្សាភាពសប្បាយរីករាយនៃការលេងល្បែង។

ការលេងហ្គេមដែលមានទំនួលខុសត្រូវទាមទារការប្តេជ្ញាចិត្តរួមគ្នារវាងយើង និងអ្នក។

ការប្តេជ្ញាចិត្តរបស់យើងខ្ញុំ

ការលេងល្បែងគួរតែជាបទពិសោធន៍វិជ្ជមានដ៏រីករាយ។

នៅ taptap យើងខ្ញុំលើកកម្ពស់ការប្រើប្រាស់ប្រកបដោយភាពត្រឹមត្រូវនៃផលិតផល និងសេវាកម្មរបស់យើងខ្ញុំ ។ យើងទទួលស្គាល់ល្បែងស៊ីសងជាទម្រង់នៃការកម្សាន្ត ហើយលើកទឹកចិត្តអ្នកលេងរបស់យើងខ្ញុំឱ្យភ្នាល់ដោយយកចិត្តទុកដាក់។

យើងប្តេជ្ញាចិត្តចំពោះការបង្កើតបរិយាកាការល្បែងស៊ីសងដែលមានសុវត្ថិភាពជាងមុន។

នេះរួមបញ្ចូលទាំងការជួយអ្នកលេងឱ្យរក្សាការគ្រប់គ្រង និងការពារអ្នកដែលអាចមានហានិភ័យនៃផលប៉ះពាល់អវិជ្ជមានដែលអាចកើតមាននៃការលេងល្បែង ឬអ្នកដែលមិនគួរភ្នាល់ទាល់តែសោះ។

ក្រុមថែទាំអតិថិជនរបស់យើងខ្ញុំទទួលបានការបណ្តុះបណ្តាលការយល់ដឹងអំពីស្តង់ដារខ្ពស់នៃទំនួលខុសត្រូវសង្គម និងបញ្ហាល្បែងស៊ីសង។

វាមានសារៈសំខាន់សម្រាប់យើងម្នាក់ៗក្នុងការយល់ដឹងអំពីទំនួលខុសត្រូវរបស់យើងខ្ញុំ ហើយយើងខ្ញុំធានាថា៖

  • វេបសាយរបស់យើងខ្ញុំមានសុវត្ថិភាព។
  • ការផ្សាយពាណិជ្ជកម្មរបស់យើងខ្ញុំមានទំនួលខុសត្រូវ។
  • សេវាកម្មហ្គេមរបស់យើងមានភាពយុត្តិធម៌ និងងាយស្រួលយល់។
  • ព័ត៌មានរបស់យើងអំពីរបៀបលេងប្រកបដោយទំនួលខុសត្រូវ គឺមានប្រសិទ្ធភាព និងមានប្រយោជន៍។
  • យុវជនវ័យក្មេងត្រូវបានរក្សាឱ្យឆ្ងាយពីការលេងល្បែងស៊ីសង។

យើងខ្ញុំលើកទឹកចិត្តអ្នកលេងរបស់យើងខ្ញុំឱ្យលេងល្បែងប្រកបដោយទំនួលខុសត្រូវ និងណែនាំអ្នកដែលមានហានិភ័យ ឬបង្កើតបញ្ហាល្បែង ដើម្បីទទួលបានជំនួយ និងដំបូន្មានដែលពួកគេត្រូវការ។

អ្នកអាចទាក់ទងក្រុមថែទាំអតិថិជនដែលរួសរាយរាក់ទាក់របស់យើងតាមរយៈអ៊ីម៉ែល care@taptap.support ឬ ជជែកផ្ទាល់។

យើងខ្ញុំចូលរួមចំណែកក្នុងការស្រាវជ្រាវ ការអប់រំ និងមូលនិធិព្យាបាល៖

  • ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ដែលទាក់ទងនឹងល្បែងស៊ីសង និង
  • ដើម្បីជួយអ្នកដែលមានបញ្ហាទទួលបានការគាំទ្រដែលពួកគេត្រូវការយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។
ការលេងដែលមានការទទួលខុសត្រូវហ្គេម លេងដោយសុវត្ថិភាព ជាមួយ taptap — អ្នកលេងដោយប្រើឧបករណ៍ដូចជាការកំណត់ពេលវេលា និងថវិកា
ការលេងដែលមានការទទួលខុសត្រូវហ្គេមមានន័យថា ការបង្កើតបទពិសោធន៍លេងហ្គេមដែលមានសុវត្ថិភាព និងអាចគ្រប់គ្រងបាន ជាមួយនឹងឧបករណ៍ និងការគាំទ្រ

ការការពារយុវជន

អ្នកត្រូវតែមានអាយុយ៉ាងតិច 18 ឆ្នាំ ឬចាស់ជាងនេះ ដើម្បីចូលទៅកាន់វេបសាយរបស់យើង។ វាខុសច្បាប់សម្រាប់អ្នកដែលមានអាយុក្រោម 18 ឆ្នាំក្នុងការបើកគណនី ឬដាក់ការភ្នាល់នៅលើវេបសាយរបស់យើង។

អ្នកត្រូវតែមានសមត្ថភាពទទួលខុសត្រូវចំពោះសកម្មភាពផ្ទាល់ខ្លួនរបស់អ្នក ដើម្បីចូលទៅកាន់វេបសាយរបស់យើងខ្ញុំ។

ប្រសិនបើអ្នកមានអាយុក្រោម 18ឆ្នាំ សូមកុំលេងនៅលើវេបសាយរបស់យើង ហើយចាកចេញពីវេបសាយរបស់យើងឥឡូវនេះ។

អ្នកអាចនឹងត្រូវបានស្នើសុំឯកសារជាភស្តុតាងនៃអាយុ និងអត្តសញ្ញាណរបស់អ្នកនៅពេលចាំបាច់។

គណនីដែលត្រូវបានរកឃើញថាមានព័ត៌មានមិនត្រឹមត្រូវ ឬមិនស្មោះត្រង់ ទាក់ទងនឹងអាយុពិតប្រាកដរបស់លោកអ្នក ហើយត្រូវបានបញ្ជាក់ថា លោកអ្នកមានអាយុក្រោម 18 ឆ្នាំ គណនីនឹងត្រូវបិទភ្លាមៗ។

ប្រើកម្មវិធីការពារដ៏ទំនើបដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងអ៊ីនធឺណិត និងរារាំងមនុស្សមិនទាន់គ្រប់អាយុ និងងាយរងគ្រោះពីការចូលទៅកាន់គេហទំព័រ និងកម្មវិធីមួយចំនួន ដូចជា៖

សូមកុំប្រើឧបករណ៍សម្រាប់គ្រួសារដើម្បីចូលមើលវេបសាយត៍ល្បែង។

ប្រសិនបើអ្នកដឹងអំពីជនមិនទាន់គ្រប់អាយុប្រើប្រាស់វេទិការបស់យើង សូមប្រាប់ពួកយើងខ្ញុំឱ្យដឹង។ គ្រាន់តែទាក់ទងក្រុមថែទាំអតិថិជនរបស់យើងតាមរយៈ care@taptap.support ឬ ជជែកផ្ទាល់។ យើងនឹងបិទគណនីអ្នកលេង ស៊ើបអង្កេត និងស្នើសុំអត្តសញ្ញាណពីអ្នកលេង។ យើងអនុវត្តវិធានការលើការរាយការណ៍បែបនេះយ៉ាងយកចិត្តទុកដាក់។

ជួយអ្នកឱ្យស្ថិតក្នុងការគ្រប់គ្រង

ខណៈពេលដែលយើងផ្តល់ជូននូវគោលការណ៍ណែនាំ និងព័ត៌មានសំខាន់ៗអំពីរបៀបត្រួតពិនិត្យការលេងល្បែងរបស់អ្នកដើម្បីធានាថាវាមិនក្លាយជាបញ្ហា ការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់បុគ្គលមានចំណែកធំក្នុងការអនុវត្តការគ្រប់គ្រងនោះ។

ការទទួលខុសត្រូវហ្គេម គឺអំពីការសមហេតុផល និងអនុវត្តតាមច្បាប់សាមញ្ញមួយចំនួនដូចខាងក្រោម៖

  • លេងល្បែងដើម្បីកំសាន្តសប្បាយ។
  • កុំឱ្យហ្គេមគ្រប់គ្រងអ្នក។
  • ដឹងពីដែនកំណត់របស់អ្នក ហើយលេងក្នុងកំរិត។
  • លេងល្បែងតែអ្វីដែលអ្នកអាចមានលទ្ធភាពចាញ់។
  • សូមកុំឱ្យល្បែងគ្រប់គ្រងមកលើជីវិតរបស់អ្នក។
  • នៅពេលវាលែងសប្បាយ សូមដើរចេញ។

តើការលេងល្បែងរបស់អ្នកមានសុវត្ថិភាពប៉ុណ្ណា?

ដើម្បីជួយអ្នកធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពី “តើការភ្នាល់របស់អ្នកមានសុវត្ថិភាពប៉ុណ្ណា?” សូមចំណាយពេលរបស់អ្នកដើម្បីឆ្លើយសំណួរដោយភាពស្មោះត្រង់របស់អ្នក៖

  • តើអ្នកលេងល្បែងយូរជាងការគ្រោងទុកដែរទេ?
  • តើអ្នកធ្លាប់ខាតបង់ពេលវេលានៅពេលអ្នកលេងល្បែងដែរទេ?
  • តើអ្នកដទៃធ្លាប់និយាយថាអ្នកចំណាយពេលលេងល្បែងច្រើនពេកដែរទេ?
  • តើអ្នកធ្លាប់លេងល្បែងដើម្បីគេចពីកង្វល់ ឬបញ្ហាទេ?
  • តើអ្នកធ្លាប់លេងល្បែងជាមួយលុយច្រើនជាងអ្នកគ្រោងទុកដែរទេ?
  • តើអ្នកធ្លាប់លេងល្បែងរហូតដល់អ្នកអស់ទឹកប្រាក់ដែរទេ?
  • តើអ្នកធ្លាប់លេងល្បែងដើម្បីយកលុយមកសងបំណុល ឬដោះស្រាយបញ្ហាហិរញ្ញវត្ថុដែរ ឬទេ?
  • តើអ្នកធ្លាប់ខ្ចីលុយដើម្បីផ្តល់ហិរញ្ញប្បទានដល់ការលេងល្បែងស៊ីសងរបស់អ្នកដែរ ឬទេ?
  • តើការលេងល្បែងស៊ីសងធ្វើឱ្យអ្នកពិបាកក្នុងការគេងមែនទេ?
  • តើការលេងល្បែងស៊ីសងធ្លាប់ធ្វើឲ្យជីវិតផ្ទះរបស់អ្នកមិនសប្បាយចិត្តទេ?
  • តើការលេងល្បែងស៊ីសងបានធ្វើឱ្យអ្នកធ្វេសប្រហែសសុខុមាលភាពផ្ទាល់ខ្លួន ឬក្រុមគ្រួសាររបស់អ្នកដែរ ឬទេ?
  • តើអ្នកពិបាកពេលមិនបានលេងល្បែងទេ?
  • តើអ្នកមានអារម្មណ៍ថាអ្នកត្រូវតែត្រលប់មកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយឈ្នះការខាតបង់របស់អ្នកមកវិញទេ?
  • តើអ្នកមានអារម្មណ៍ថាអ្នកត្រូវតែត្រឡប់មកវិញបន្ទាប់ពីការទទួលបានជ័យជម្នះនិងឈ្នះច្រើនទៀតទេ?
  • តើអ្នកជាសះស្បើយពីជំងឺញៀន ឬទេ?

សំណួរកាន់តែច្រើនដែលអ្នកឆ្លើយជាមួយ “បាទ/ច៎ា” នោះអ្នកអាចប្រឈមនឹងហានិភ័យនៃបញ្ហាល្បែងស៊ីសង ឬវិវឌ្ឍទៅបញ្ហាលំបាកក្នុងល្បែងស៊ីសង។

គន្លឹះក្នុងការលេងល្បែងដោយសុវត្ថិភាព

ប្រសិនបើអ្នកជ្រើសរើសភ្នាល់តាមអ៊ីនធឺណិត មានជំហានមួយចំនួនដែលអ្នកអាចអនុវត្តដើម្បីធ្វើឱ្យបទពិសោធន៍របស់អ្នកកាន់តែមានសុវត្ថិភាព និងគ្រប់គ្រងការលេងល្បែងរបស់អ្នក៖

  • កំណត់ខ្លួនឯងនូវដែនកំរិតមួយ គិតថា “តើខ្ញុំអាចបាត់បង់អ្វីខ្លះ?” មិនមែន “តើខ្ញុំអាចឈ្នះបានប៉ុន្មាន?”
  • ត្រូវប្រាកដថាអ្នកយល់ពីច្បាប់ហ្គេមដែលអ្នកកំពុងលេង និងហាងឆេង/លទ្ឋភាពនៃការឈ្នះ និងចាញ់។
  • កុំងាកទៅរកការលេងល្បែងស៊ីសងជាប្រភពចំណូលជំនួស។
  • កុំលេងល្បែងនៅក្រោមឥទ្ធិពលនៃជាតិអាល់កុល ឬសារធាតុណាមួយផ្សេងទៀត វាអាចដូចការវិនិច្ឆ័យរបស់អ្នក។
  • ត្រូវប្រាកដថាអ្នកលេងល្បែងតែនៅពេលដែលអ្នកមានអារម្មណ៍រីករាយ និងច្បាស់លាស់។
  • អ្នកមានជីវិតក្រៅពីល្បែង កុំបណ្តោយឱ្យល្បែងចូលក្នុងផ្លូវរបស់អ្នក។

ឧបករណ៍ការពារអ្នកលេង

យើងខ្ញុំទទួលស្គាល់សារៈសំខាន់នៃស្តង់ដារខ្ពស់នៃការទទួលខុសត្រូវហ្គេម និងការការពារអ្នកលេង។ ការប្តេជ្ញាចិត្តរបស់យើងខ្ញុំគឺដើម្បីការពារអតិថិជនរបស់យើងខ្ញុំ និងជួយកាត់បន្ថយហានិភ័យនៃបញ្ហាល្បែងស៊ីសងតាមរយៈឧបករណ៍ការពារអ្នកលេង។

ប្រសិនបើអ្នកមានអារម្មណ៍ថាការលេងល្បែងរបស់អ្នកកាន់តែមានបញ្ហា អ្នកគួរតែពិចារណាដកខ្លួនចេញពីល្បែងមួយរយៈ ឬដរាបណាអ្នកមានអារម្មណ៍ថាចាំបាច់។ វិធីសាស្រ្តខាងក្រោមនឹងជួយអ្នកទប់ស្កាត់ការចូលប្រើគណនីសមាជិករបស់អ្នកក្នុងរយៈពេលជាក់លាក់ណាមួយ។

taptap Double Lucky Bet ID Bonus promo featuring winning numbers and prize rewards
ឈ្នះរង្វាន់ $9 ពីលេខប័ណ្ណភ្នាល់នាំសំណាង

ការផ្អាកលេង

ការផ្អាកលេងនេះនឹងអនុញ្ញាតឱ្យអ្នកសម្រាករយៈពេលខ្លីពីការលេងល្បែងស៊ីសង និងកំហិតការចូលដំណើរការគណនីសមាជិករបស់អ្នករយៈពេល 1 សប្តាហ៍ ឬ 1 ខែ ។ សម្រាប់ការការពារផ្ទាល់ខ្លួនរបស់អ្នក អ្នកអាចអនុវត្ត ការផ្អាកលេង នៅពេលណាក៏បាន។

កុំព្យូទ័រ និងទូរស័ព្ទដៃ

ដើម្បីកំណត់ការផ្អាកលេងរបស់អ្នក ចុចលើ គណនីរបស់ខ្ញុំ > ឧបករណ៍ការពារអ្នកលេងល្បែង > ការផ្អាកលេង។

កំណត់ចំណាំសំខាន់ៗ៖

  • ការផ្អាកលេង នឹងមានប្រសិទ្ធភាពភ្លាមៗ។
  • អនុវត្ដសំណើការផ្អាកលេង ការចូលប្រើគណនីនឹងត្រូវបានកម្រិតសម្រាប់រយៈពេលដែលបានជ្រើសរើស។
  • ក្នុងអំឡុងពេល ការផ្អាកលេង អ្នកនឹងមិនអាចដាក់ប្រាក់ មើលល្បែងកំសាន្តផ្សេងៗ ឬដាក់ភ្នាល់បានទេ រហូតទាល់តែ ការផ្អាកលេងបានផុតកំណត់ និងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ។
  • រាល់សំណើដើម្បីលុបចោលការផ្អាកលេងមុនពេលផុតកំណត់នឹងមិនត្រូវបានពិចារណាទេ។
  • យើងខ្ញុំនឹងអនុវត្តន៍វិធានការសមហេតុផលទាំងអស់ ដើម្បីធានាបានថាអ្នកនឹងមិនទទួលបានការផ្សព្វផ្សាយទីផ្សារណាមួយក្នុងរយៈពេល 2 ថ្ងៃធ្វើការ នៃការបញ្ជាក់សម្រាប់ការផ្អាកលេង។
  • យើងនឹងអនុវត្តន៍វិធានការសមហេតុផលទាំងអស់ដើម្បីការពារអ្នកពីការបើកគណនីថ្មីជាមួយ taptap។
  • គណនីថ្មីណាមួយដែលអ្នកព្យាយាមបើកក្នុងអំឡុងពេលការផ្អាកលេងនឹងត្រូវបានបិទភ្លាមៗនៅពេលរកឃើញ ហើយសមតុល្យនៅក្នុងគណនីអាចនឹងត្រូវបានកាត់យកដោយគ្មានការជូនដំណឹងជាមុន។
  • សូមចាត់វិធានការបន្ថែមទៀត ហើយធានាថាអ្នកលែង ‘follow’ ឬ ‘like’ គណនី/ទំព័រដែលភ្ជាប់ទៅ taptap ឬប្រតិបត្តិករល្បែងផ្សេងទៀតនៅលើ Facebook, X និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត។
  • ប្រសិនបើអ្នកស្នើសុំ ការផ្អាកលេង ជាមួយប្រតិបត្តិករល្បែងផ្សេងទៀត វានឹងមិនអនុវត្តដោយស្វ័យប្រវត្តិចំពោះ taptap និងផ្ទុយមកវិញ។

អ្នកក៏អាចទាក់ទងក្រុមថែទាំអតិថិជនរបស់យើងតាមរយៈអ៊ីមែល care@taptap.support ឬ ការជជែកផ្ទាល់ ទោះយ៉ាងណាក៏ដោយ ពួកគេនឹងមិនអាចបដិសេធការកំណត់ការផ្អាកលេងពីមុនដោយសមាជិកនោះទេ។

ការផ្អាកលេងពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់អ្នក! អ្នកមិនត្រូវបើកគណនីថ្មីជាមួយយើងទេ។

រយៈពេលរង់ចាំ

ការកំណត់រយៈពេលរង់ចាំនឹងអនុញ្ញាតឱ្យអ្នកសម្រាកយូរជាងមុនពីការលេងល្បែង និងដាក់កំណត់ការចូលប្រើគណនីសមាជិករបស់អ្នក។ ដើម្បីការពារខ្លួនអ្នក អ្នកអាចដាក់ស្នើសុំរយៈពេលរង់ចាំនៅពេលណាក៏បាន។

កុំព្យូទ័រ និងទូរស័ព្ទដៃ

ដើម្បីកំណត់រយៈពេលរង់ចាំរបស់អ្នក សូមចុចលើ គណនីរបស់ខ្ញុំ > ឧបករណ៍ការពារអ្នកលេង > រយៈពេលរង់ចាំ ។

កំណត់ចំណាំសំខាន់ៗ៖

  • រយៈពេលរង់ចាំ នឹងមានប្រសិទ្ធភាពភ្លាមៗ។
  • បន្ទាប់ពីការស្នើសុំរយៈពេលរង់ចាំ ការចូលប្រើគណនីនឹងត្រូវបានកម្រិតសម្រាប់រយៈពេល 6ខែ។
  • ក្នុងអំឡុងពេលនៃរយៈពេលរង់ចាំ អ្នកនឹងមិនអាចដាក់ប្រាក់ មើលល្បែងកំសាន្តផ្សេងៗ ឬដាក់ភ្នាល់បានទេ រហូតទាល់តែ រយៈពេលរង់ចាំបានផុតកំណត់ និងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ។
  • អ្នកនឹងអាចដកសមតុល្យដែលនៅសល់នៅពេលរយៈពេលរង់ចាំ ឬពេលណាក៏ដោយក្នុងរយៈពេល 6 ខែ ប្រសិនបើសមតុល្យរបស់អ្នកលើសពីកម្រិតដកប្រាក់អប្បបរមា ហើយបានបំពេញតម្រូវការជុំភ្នាល់ ៕ ការដកប្រាក់អាចត្រូវបានគិតថ្លៃដំណើរការ សូមមើល សំនួរ/ចំលើយ សម្រាប់ព័ត៌មានបន្ថែម ៕
  • សំណើណាមួយដើម្បីលុបចោលរយៈពេលរង់ចាំមុនថ្ងៃផុតកំណត់នឹងមិនត្រូវបានពិចារណា ៕
  • យើងនឹងចាត់វិធានការសមរម្យទាំងអស់ដើម្បីធានាថាអ្នកមិនទទួលបានការផ្សព្វផ្សាយណាមួយក្នុងរយៈពេល 2 ថ្ងៃធ្វើការ ក្រោយពីការបញ្ជាក់រយៈពេលរង់ចាំ៕
  • យើងនឹងអនុវត្តការពារសុវត្ថិភាពទាំងអស់ដើម្បីការពារអ្នកពីការបើកគណនីថ្មីជាមួយ taptap ៕
  • គណនីថ្មីណាមួយដែលអ្នកបានព្យាយាមចុះឈ្មោះក្នុងអំឡុងពេលនៃរយៈពេលរង់ចាំនឹងត្រូវបានបិទភ្លាមៗនៅពេលរកឃើញ ហើយប្រាក់អាចត្រូវបានកាត់យក ដោយគ្មានការជូនដំណឹងជាមុន ៕
  • សូមចាត់វិធានការបន្ថែម ហើយធានាថាអ្នកឈប់ “follow” ឬ “Like” គណនី/ទំព័រដែលភ្ជាប់ទៅនឹង taptap ឬប្រតិបត្តិករល្បែងផ្សេងទៀតនៅលើ Facebook X និងបណ្តាញសង្គមផ្សេងទៀត ៕
  • ប្រសិនបើអ្នកស្នើសុំផ្អាកលេងជាបណ្តោះអាសន្នជាមួយប្រតិបត្តិករល្បែងផ្សេងទៀត វានឹងមិនអនុវត្តដោយស្វ័យប្រវត្តិជាមួយ taptap និងបញ្ច្រាស់មកវិញ ៕

អ្នកក៏អាចទាក់ទងសម្រាប់ការណែនាំបន្ថែមពីក្រុមការងារថែទាំអតិថិជនរបស់យើងតាមរយៈអ៊ីមែល care@taptap.support ឬ ការជជែកផ្ទាល់ ទោះយ៉ាងណាក៏ដោយ ពួកគេនឹងមិនអាចបដិសេធរយៈពេលរង់ចាំ ដែលបានកំណត់ដោយអ្នកពីមុននោះទេ។

រយៈពេលរង់ចាំពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់អ្នក! អ្នកមិនត្រូវបើកគណនីថ្មីជាមួយយើងទេ។

register now to get free usd 9 bonus
បើកគណនីជាមួយ taptap ឥឡូវនេះទទួល USD 9 ភ្លាមៗ

ការដកខ្លួនចេញ

ការកំណត់ការដកខ្លួនចេញនឹងអនុញ្ញាតឱ្យអ្នកដកខ្លួនឯងចេញពីការលេងល្បែងហូតដល់ពួកយើងទទួលបានហេតុផលត្រឹមត្រូវ និងអនុញ្ញាតឱ្យបើកគណនីឡើងវិញ។ គណនីរបស់អ្នកនឹងត្រូវបិទក្នុងអំឡុងពេលការដកខ្លួនចេញនេះ។

ការកំណត់ការដកខ្លួនចេញតាមរយៈវេបសាយ taptap នឹងអនុវត្តចំពោះតែ taptap ប៉ុណ្ណោះ និងមិនអនុវត្តដោយស្វ័យប្រវត្តិចំពោះប្រតិបត្តិករល្បែងផ្សេងទៀតណាមួយនោះឡើយ។

អ្នកអាចផ្ញើសំណើការដកខ្លួនចេញរបស់អ្នកទៅកាន់ care@taptap.support ដោយផ្តល់ព័ត៌មានដូចខាងក្រោម៖

  • កូដសមាជិក taptap របស់អ្នក
  • នាមខ្លួនរបស់អ្នក
  • នាមត្រកូលរបស់អ្នក
  • មូលហេតុដែលអ្នកដាក់ស្នើសុំការដកខ្លួនចេញ ដូចជា៖
    1. អស្ថេរភាពផ្នែកហិរញ្ញវត្ថុ;
    2. ការបាត់បង់នៃការគ្រប់គ្រងលើការលេងល្បែងស៊ីសង;
    3. បញ្ហាសុខភាពផ្លូវចិត្តពីការលេងល្បែងស៊ីសង;
    4. ភាពតានតឹងនិងបញ្ហាទំនាក់ទំនងដោយសារការលេងល្បែងស៊ីសង; និង
    5. ផលប៉ះពាល់លើការងារឬការសិក្សាដោយសារការលេងល្បែងស៊ីសង

កំណត់ចំណាំសំខាន់ៗ៖

  • សូមប្រាកដថាអ្នកបានដកសមតុល្យទាំងអស់នៃលទ្ធភាពដកប្រាក់បានពីគណនីរបស់អ្នក មុនពេលដាក់ស្នើសុំការដកខ្លួនចេញ។
  • សំណើការដកខ្លួនចេញនឹងត្រូវបានដំណើរការក្នុងរយៈពេល 24 ម៉ោងចាប់ពីពេលទទួលអ៊ីមែល។
  • នៅពេលការដកខ្លួនចេញរបស់អ្នកត្រូវបានអនុវត្ត អ្នកនឹងមិនអាចចូលគណនី ឬដកប្រាក់ពីគណនីរបស់អ្នកបានទេ។ ទឹកប្រាក់ដែលនៅសល់ណាមួយនឹងត្រូវដកហូត និងបរិច្ចាគទៅឱ្យអង្គការសប្បុរសធម៌ និងជាប្រយោជន៍សាធារណៈ។
  • យើងខ្ញុំនឹងអនុវត្តន៍វិធានការសមហេតុផលទាំងអស់ ដើម្បីធានាបានថាអ្នកនឹងមិនទទួលបានការផ្សព្វផ្សាយទីផ្សារណាមួយក្នុងរយៈពេល 2 ថ្ងៃធ្វើការ នៃការបញ្ជាក់សម្រាប់ការដកខ្លួនចេញ។
  • យើងនឹងអនុវត្តការការពារសមហេតុផលទាំងអស់ដើម្បីការពារអ្នកពីការបើកគណនីថ្មីជាមួយ taptap។
  • គណនីថ្មីណាមួយដែលអ្នកបានព្យាយាមចុះឈ្មោះនៅក្នុងអំឡុងពេលការដកខ្លួនចេញនឹងត្រូវបានបិទភ្លាមៗនៅពេលរកឃើញ ហើយសមតុល្យនៅក្នុងគណនីអាចនឹងត្រូវបានកាត់យក ដោយគ្មានការជូនដំណឹងជាមុន។
  • សូមចាត់វិធានការបន្ថែមទៀត ហើយធានាថាអ្នកឈប់ ‘follow’ ឬ ‘like’ គណនី/ទំព័រដែលភ្ជាប់ទៅ taptap ឬប្រតិបត្តិករល្បែងផ្សេងទៀតនៅលើ Facebook, X និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត។

ការដកខ្លួនចេញពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់អ្នក! អ្នកមិនត្រូវបើកគណនីថ្មីជាមួយយើងទេ។

មិត្តភ័ក្តិ និងគ្រួសាររបស់អ្នក

បញ្ហាល្បែងស៊ីសងទំនងជាប៉ះពាល់មិនត្រឹមតែបុគ្គលដែលពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលនៅជុំវិញខ្លួន មិនថាជាមិត្តភ័ក្ដិ មិត្តរួមការងារ ឬសមាជិកគ្រួសារនោះទេ។ វាមានសារៈសំខាន់ណាស់ក្នុងការរកឃើញសញ្ញាដំបូងនៃអាកប្បកិរិយាមានបញ្ហា និងធ្វើការសម្រេចចិត្តដែលមានអត្ថប្រយោជន៍ និងការពារបុគ្គលដែលពាក់ព័ន្ធ។

បញ្ហានៃការលេងល្បែងស៊ីសងគឺថាវាមិនងាយរកឃើញទេ។ ជារឿយៗវាត្រូវបានពិពណ៌នាថាជា ‘ការញៀនដែលលាក់កំបាំង’ ខណៈដែលបុគ្គលកម្រប្រកាសអំពីបញ្ហាលេងល្បែងដោយខ្លួនឯងណាស់។

វាជារឿងសំខាន់ដែលអ្នកនិយាយទៅកាន់បុគ្គលដែលពាក់ព័ន្ធ ហើយប្រាប់ពួកគេឱ្យដឹងថាអ្នករីករាយក្នុងការនិយាយទៅកាន់ពួកគេដោយមិនធ្វើការវិនិច្ឆ័យ និងគាំទ្រពួកគេ។

ជំនួយ និង ការគាំទ្រ

វាជារឿងសំខាន់ក្នុងការទទួលស្គាល់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ថាតើការលេងល្បែងស៊ីសងមានឥទ្ធិពលអវិជ្ជមានលើស្ថានភាពណាមួយនៃជីវិតរបស់អ្នក ដើម្បីចាប វិធានការបង្ការ និងទទួលបានការគាំទ្របន្ថែមប្រសិនបើចាំបាច់។

ការទទួលបានការគាំទ្រដែលត្រឹមត្រូវគឺជាការចាំបាច់នៅពេលព្យាយាមចាកចេញការលេងល្បែងស៊ីសង។ ប្រសិនបើអ្នកមានអារម្មណ៍ថាការលេងល្បែងស៊ីសងប៉ះពាល់ដល់ជីវិតរបស់អ្នក យើងខ្ញុំលើកទឹកចិត្តអោយអ្នកឱ្យស្វែងរកការគាំទ្រពីក្រុមគ្រួសារ ការផ្តល់យោបល់ពីភ្នាក់ងារមានវិជ្ជាជីវៈ និងការប្រឹក្សាពីអង្គការណាមួយខាងក្រោម៖

មើលការណែនាំពីររបៀបបើកគណនី

មើលការណែនាំពីររបៀបដាក់ប្រាក់

ព៌ត័មានបន្ថែមពីការផ្តល់រង្វាន់ផ្សេងទៀត

Lanka premier league. ?ு. akut tandvård i helsingborg – snabb och professionell hjälp när du behöver hjälp.